ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២
លោក យូ ងនស៊ាង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ០៣បង្ហាញ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង
ច្រូតយកចំនួន ០៣សំណាកផ្សេងៗគ្នា ដោយទទួលបានលទ្ធផល ដូច ខាង ក្រោម ៖
+ កសិករឈ្មោះ សុខ ស៊ុន បង្ហាញ ពូជស្រូវ ផ្កា រំដួល ផ្ទៃ ដីបង្ហាញ ៣ ៧០០ម៉ែត្រការ៉េ ទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហិកតា ស្មើនឹង ៣,៧២០តោន ។
+ កសិករឈ្មោះ អ៊ុ សំអុល បង្ហាញ ពូជស្រូវ ផ្កា រំដួល ផ្ទៃ ដី បង្ហាញ ២ ៤០០ម៉ែត្រការ៉េ ទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហិកតា ស្មើនឹង ៤,៦៥១តោន ។
+ កសិករឈ្មោះ ខៀវ ទូច បង្ហាញ ពូជស្រូវ ផ្កា រំដួល ផ្ទៃ ដី បង្ហាញ ១,៧០០ម៉ែត្រការ៉េ ទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហិកតា ស្មើនឹង ៤,១៨៦តោន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម