ថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២
លោក ញ់ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម យស់ ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ក្រោមរបៀបវារៈដូចខាងក្រោម៖
-ការពិនិត្យកូរ៉ូមរបស់ក្រុមប្រឹក្សាខេត្ត។
-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៤២។
-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១។
-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការងារអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការកែសម្រួល និងទទួលស្គាល់សមាសភាពប្រធាន អនុប្រធានសមាជិកគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តតាកែវ។
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តតាកែវ។
-ប្រកាសពេលវេលា នៃកិច្ចប្រជុំលើកក្រោយ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម