ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ០២បង្ហាញ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយច្រូតយកចំនួន៣សំណាកផ្សេងៗគ្នា
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
63

ថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២

លោក យូ ងនស៊ាង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ០២បង្ហាញ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី
ដោយច្រូតយកចំនួន៣សំណាកផ្សេងៗគ្នា ដោយទទួល បាន លទ្ធ ផល ដូច ខាង ក្រោម ៖
+  កសិករឈ្មោះ  សុខ  ម៉ៅ  បង្ហាញផលិតកម្មស្រូវពូជផ្កាមាលតី  ផ្ទៃ ដីបង្ហាញ ២ ០០០ម៉ែត្រ  ទិន្នផលជាមធ្យមសរុបគិតក្នុង  ០១ហត ស្មើនឹង ៧,៣៨៦តោន ។

+  កសិករឈ្មោះ  អ៊ុក  វ៉ាង  ជា កសិករ បង្ហាញ កសិកម្ម វៃឆ្លាត ធន់ នឹង អាកាសធាតុ  (CSA)  បង្ហាញ ពូជស្រូវ ផ្កា មាលតី  មានផ្ទៃដីដាំដុះ ១ ០០០ម៉ែត្រ  ទិន្នផលជាមធ្យមសរុបគិតក្នុង  ០១ហត ស្មើនឹង ៤,៥៤៥តោន ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter