ថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២
លោកសោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនិងលោក ហន ឧត្តម មន្រ្តីការិយាល័យផលិតកម្ម និង បសុព្យាបាល ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រូវស្រែបង្ហាញចំនួន ០១កន្លែង នៅភូមិលន្ទះ ឃុំអង្គប្រាសាទ ស្រុក គិរីវង់
ដោយច្រូតយកចំនួន ០៣សំណាកផ្សេងៗគ្នា (០១សំណាក ០១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖
+កសិករ ម៉ុក សុផល ផ្ទៃដីបង្ហាញចំនួន ៣ ០០០ម៉ែត្រការ៉េ ទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហត ស្មើនឹង ៤,៩៤៨ តោន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម