ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២
លោក យូ ងនស៊ាង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញ ផលិតកម្មដំណាំស្រូវពូជផ្កាមាលតី ចំនួន ០២បង្ហាញ ដោយច្រូតយកចំនួន ០៣សំណាកផ្សេងៗគ្នា ដោយទទួលបានទិន្នផលដូច ខាង ក្រោម ៖
+ កសិករឈ្មោះ ឈៀង សុន នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ផ្ទៃដីបង្ហាញ ១ ៥០០ម៉ែត្រការ៉េ។ ទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហតឪស្មើនឹង ៧,៣៨៦តោន ។
+ កសិករឈ្មោះ ឈាន ចាន់ថា នៅភូមិបឹង ឃុំជំរះពេន ស្រុកសំរោង បង្ហាញ ពូជស្រូវ ផ្កា រំដួល ផ្ទៃដីបង្ងាញ ១,៧០០ម៉ែត្រ ការ៉េ ទិន្នផលជាមធ្យមក្នុង ០១ហត ស្មើនឹង ៤,៨៨៦តោន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម