ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានរួមដំណើរជាមួយក្រុមការងារទីប្រឹក្សា CS1 និងភ្នាក់ងារអនុវត្តគម្រោងGDA/MAFF បានចុះពិនិត្យវឌ្ឍនៈភាពការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជនិងចំណីចំនួន ០៩កន្លែង រួម មានដូចខាងក្រោម៖
-សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ស្រុកព្រៃកប្បាស
-សហគមន៍កសិកម្មជើងគួនជោគជ័យ ស្រុកសំរោង
-សហគមន៍កសិកម្មលំពង់សាមគ្គី ស្រុក បាទី
-សហគមន៍កសិកម្មសែនសុខទឹកថ្លា ស្រុកបាទី
-សហគមន៍កសិកម្មស្វាយរន្ធអមតៈ ស្រុកសំរោង
-សហគមន៍កសិកម្មពន្លឺកសិករ ស្រុកសំរោង
-សហគមន៍កសិកម្មបក្សីរីករាយ ស្រុក ត្រាំកក់
-សហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្រុកត្រាំកក់
-សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្រុកត្រាំកក់
ការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវទាំង ០៩កន្លែង កំពុងដំណើរការ
បណ្តុះដែកជើងតាង និងចាក់បេតុងសរសរតឿ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម