ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និង លោកស្រី ផន បុល មន្រ្តីការិយាលយ័ ជាមន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញកសិកម្មវៃឆ្លាតធន់និងកាប្រែប្រួលអាកាសធាតុ ចំនួន ០៣បង្ហាញ ដោយច្រូតយកចំនួន ០៣សំណាកផ្សេងៗគ្នា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
+កសិករឈ្មោះ គៀត ឃៀង នៅភូមិរំពាក់ពេន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ផ្ទៃដី បង្ហាញ ១ ០០០ម៉ែត្រការ៉េ បង្ហាញ ពូជផ្កាមាលតី ដោយទទួលទិន្នផលជាមធ្យមក្នុង ០១ហត ស្មើនឹង ៤.៧១០ តោន ។
+កសិករឈ្មោះ សួន សារ៉ុម ភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ ផ្ទៃដីបង្ងាញ ១២០០ម៉ែត្រការ៉េ បង្ហាញ ពូជស្រូវផ្ការំដួល ដោយទិន្នផលជាមធ្យ ០១ហត ស្មេីនឹង ៥.០៨៤តោន ។
+ កសិករឈ្មោះ អ៊ូ ម៉ុម ភេទស្រី នៅភូមិអង្គបក្សី ឃុំជាងទងស្រុកត្រាំកក់ ផ្ទៃ ដី បង្ហាញ ១០០០ម៉ែត្រការ៉េ បង្ហាញ ពូជស្រូវ ផ្កា រំដួល ដោយទទួលទិន្នផលជាមធ្យមក្នុង ០១ហត ស្មើនឹង ៤.៣៦០ តោន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម