ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
លោក សោ សារឿង ប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម ខេត្ត និង លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បាន រួមដំណើរជាមួយក្រុមការងារអនុវត្តគម្រោងGDA/MAFF បានចុះពិនិត្យវឌ្ឍនៈភាពការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណីចំនួន ០៤កន្លែង រួម មានដូចខាងក្រោម៖
+ សហគមន៍កសិកម្មភូមិបីសាមគ្គី ស្រុក កោះអណ្តែត
+ សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្រុក កោះអណ្តែត
+ សហគមន៍កសិកម្មភូមិបីមានជ័យ ស្រុក គីរីវង់
+ សហគមន៍កសិកម្មមរតករុងរឿង ស្រុក ទ្រាំង។
ការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវទាំង ០៤កន្លែង នេះ កំពុង ដំណេីរការ និង ទទួលលទ្ធផលដូចខាងក្រោម៖
-ការងារចងដែកធ្នឹមនិងធ្វើក្តារពុម្ពធ្នឹម
-កំពុងបណ្តុះសរសរដែកជើងតាង
-ចាក់ដីបំពេញបាតឃ្លាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម