ការិយាលយ័ផលិតកម្មសត្វនិងបសុព្យាបាលខេត្ត មានរៀបចំកិច្ចប្រជុំ ស្ដីពីការចុះផ្សព្វផ្សាយដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ក្នុងការដាក់សំណេីរសុំអនុញ្ញាតបន្តចរន្តអគ្គីសនីឲ្យអតិថិជន សម្រាប់វិស័យចិញ្ចឹមសត្វ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
46

ថ្ងៃចន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

នៅការិយាលយ័ផលិតកម្មសត្វនិងបសុព្យាបាលខេត្ត មានរៀបចំកិច្ចប្រជុំ ស្ដីពីការចុះផ្សព្វផ្សាយដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ  ក្នុងការដាក់សំណេីរសុំអនុញ្ញាតបន្តចរន្តអគ្គីសនីឲ្យអតិថិជន  សម្រាប់វិស័យចិញ្ចឹមសត្វ  ដែលទទួលបានថ្លៃអនុគ្រោះពិសេស  ៤៨០រៀល  ក្នុង១គីទ្បូវ៉ាត់ម៉ោង  សម្រាប់ការប្រេីប្រាស់ពីម៉ោង  ៩:០០យប់  ដល់ម៉ោង  ៧:០០ព្រឹក  ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក  ថៃ  លី  ប្រធានការិយាលយ័  ដោយមានការចូលរួមពីលោក  អនុប្រធានការិយាលយ័  ព្រមទាំងលោកប្រធានផ្នែក  និងមន្រ្តី   សរុប ២៥នាក់ស្រី  ០១នាក់។
ជាលទ្ធផលអង្គប្រជុំបានធ្វើការបែងចែកមន្រ្តីជា ០៤ក្រុម  ដេីម្បីសហការជាមួយលោកប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាល  ស្រុកត្រាំកក់  ស្រុកបាទី  ស្រុកសំរោង  និងស្រុកព្រៃកប្បាស  ដេីម្បីផ្សព្វផ្សាយនិងជំរុញការងារនេះអោយបានលឿននិងមានប្រសិទ្ធិភាព ។

ចំនួនអ្នកចូលទស្សនា
Flag Counter