ចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងបណ្តុះបណ្តាលលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដល់មន្ត្រីនីតិកម្មកសិកម្ម រាជធានី ខេត្ត
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
36

ថ្ងៃចន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និងលោកអនុប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងបណ្តុះបណ្តាលលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដល់មន្ត្រីនីតិកម្មកសិកម្ម រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។ សិក្ខាសាលានេះធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter