ចុះវាស់ស្ទង់ទិន្នផលស្រូវស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវចំនួន ០២កន្លែង នៅសហគមន៍កសិកម្មសាមគ្គីមានជ័យភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
31

ថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនិងលោក ហន ឧត្ត ម  មន្រ្តីការិយាល័យផលិតកម្ម  និង បសុព្យាបាល ខេត្ត  ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រូវស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវចំនួន  ០២កន្លែង  នៅសហគមន៍កសិកម្មសាមគ្គីមានជ័យភូមិផ្លូវលោក  ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយច្រូតយកចំនួន ០៣សំណាកផ្សេងៗគ្នា (០១សំណាកស្មើ ០១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖

១.កសិករឈ្មោះ ភួន ស្រីម៉ុច  បង្ហាញពូជស្រូវផ្ការំដួល  ផ្ទៃ ដី បង្ហាញចំនួន ២ ០០០ម៉ែត្រការ៉េ  ។   ទិន្នផលជាមធ្យមសរុបគិតក្នុង  ០១ហត ស្មើនឹង ៤.៩៤៨តោន ។

 ២.កសិករឈ្មោះ ស៊ិន ភី  បង្ហាញពូជ ស្រូវ ផ្កា មាលតី  ផ្ទៃ ដីបង្ហាញចំនួន ២ ០០០ម៉ែត្រការ៉េ។   -ទិន្នផលជាមធ្យមសរុបគិតក្នុង  ០១ ហត ស្មើនឹង  ៤.៣០២តោន ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter