ចុះវាស់ស្ទង់ទិន្នផលស្រូវស្រែបង្ហាញចំនួន ០១កន្លែង នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ ភូមិដំណាក់ ឃុំពេជសារ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
49

ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោក  សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  និង លោក ហន ឧត្តម  មន្រ្តីការិយាល័យផលិតកម្ម និង បសុព្យាបាល  ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  បានចុះវាស់ស្ទង់ទិន្នផលស្រូវស្រែបង្ហាញចំនួន  ០១កន្លែង  នៅសហគមន៍កសិកម្មពន្លឺសរីរាង្គ  ភូមិដំណាក់  ឃុំពេជសារ  ស្រុក កោះអណ្តែត។ ដោយច្រូតយកចំនួន  ០៣សំណាកផ្សេងៗគ្នា (១សំណាក១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖
+កសិករឈ្មោះ គាំ សំបូរ ភេទស្រី ជាសមាជិកសហគមន៍
+ផ្ទៃដីបង្ហាញ ចំនួន ៣០០០ ម៉ែត្រការ៉េ
+ស្រែបង្ហាញផលិតកម្ម គ្រាប់ពូជស្រូវ
+ពូជស្រូវផ្ការំដួល
+ទិន្នផលជាមធ្យមសរុបគិតក្នុង  ០១  ហត ស្មើនឹង ៦.១១  តោន ។

+  ពេល រសៀល បាន ចុះ បង្វឹក -ណែនាំ តាម ទីវាល  ឬតាម សហគមន៍ ស្ដីពី ការ ផ្សព្វផ្សាយ  និង ទីផ្សារ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន  ០១ប្រជុំ  នៅ ភូមិ តាសូ  ឃុំ ឧត្ដម សុរិយា  ស្រុកត្រាំកក់ ។ លទ្ធផល ទទួល បាន ដូច ខាងក្រោម ៖
-  អ្នក ចូលរួម សរុប ចំនួន  ១២នាក់  ស្រី  ០៨នាក់
-  អ្នក ជាវ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន  ០៧នាក់  ស្រី  ៥នាក់ ។  

ចំនួនអ្នកចូលទស្សនា
Flag Counter