ចូលរួមកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាពឯកឧត្តម នុត ចន្ទ័សុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
39

ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត  និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាពឯកឧត្តម នុត ចន្ទ័សុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារលើរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យពិភាក្សានិងរៀបចំក្រុមការងារពិសេសដើម្បីពង្រឹងសមត្ថភាពការងារសម្អាតប្រាក់និងមានភារកិច្ចទទួលបន្ទុកជួបជាមួយអង្គភាព Financial Action Task Force (FATF) នៅពេលអង្គភាពនេះបំពេញបេសកកម្មLn Site Visit ដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៣។
-ពិនិត្យពិភាក្សានិងជំរុញដល់មន្ទីរកសិកម្ម រុក្ខាប្រប្រមាញ់ និងនេសាទរាជធានី ខេត្ត ដែលពាក់ព័ន្ធសំណុំរឿងការងារសម្អាតប្រាក់ទាក់ទងនឹងបទល្មើសព្រៃឈើនិងសត្វព្រៃដែលបានចោទប្រកាន់ នាពេលកន្លងមក។ កិច្ចប្រជុំនេះប្រជុំតាមរយៈ online Zoom Mething។

 

ចំនួនអ្នកចូលទស្សនា
Flag Counter