ប្រធានសម្របសម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្តនិងមន្រី្តសហការរួមជាមន្រ្តីថ្នាក់ជាតិ និងសមាជិកសហគមន៍(ម្ចាស់ស្រែ)បានចុះអនុវត្តន៍សកម្មភាព
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
62

ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី មុិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្តនិងមន្រី្តសហការរួមជាមន្រ្តីថ្នាក់ជាតិ និងសមាជិកសហគមន៍(ម្ចាស់ស្រែ)បានចុះអនុវត្តន៍សកម្មភាពដូចខាងក្រោម៖
+ពេលព្រឹក
-បានចុះត្រួតពិនិត្យវាយតំលៃគុណភាពទីវាលលើកទី១ នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួល(R.S)៖

+លេខកូដស្រែ:  G006F09 (RS)=០.៥០ហិកតា ដោយយកចំនួន ១០សំណាក ដេាយចៃដន្យ ដេីម្បីធ្វេីការអនុវត្តន៏ត្រួតពិនិត្យ វាយតម្លៃ លេីស្រែផលិតកម្មគ្រាប់ ពូជស្រូវផ្ការំដួល PRDU ទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(ប.គ.ព) ។
ជាលទ្ធផល៖
    - គ្មានជម្ងឺហាមឃាត់
    - ពូជលាយ មាន ០១
    - ស្មៅហាមឃាត់ មានចំនួន ១ ស្មៅកន្ទុយក្ងេាកចំនួន ១
    - សំរាប់ស្រែផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួល រដូវវស្សាឆ្នាំ២០២២ អនុលោមទៅតាមស្ដង់ដានៅទីវាល។

+ពេលល្ងាច
បានចុះត្រួតពិនិត្យវាយតំលៃគុណភាពទីវាលលើកទី១ នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួល:PRDU(C.S) ដេាយរួមនឹងការពិភាក្សាទៅលេីសកម្មភាពលទ្ធផលមានដូចខាងក្រេាម:
 
+លេខកូដស្រែ: G006F10 =១.៥០ហិកតា ដោយយកចំនួន ១០សំណាក ដេាយចៃដន្យ ដេីម្បីធ្វេីការអនុវត្តន៏ត្រួតពិនិត្យ វាយតម្លៃ លេីស្រែផលិតកម្មពូជស្រូវផ្ការំដួល ទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(ប.គ.ព)។
ជាលទ្ធផល៖
    - គ្មានជម្ងឺហាមឃាត់
    - ពូជលាយ មាន ៨ដើម
    - ស្មៅហាមឃាត់មានចំនួន ១ដើម(ស្មៅកន្ទុយក្ងេាក)
    - សំរាប់ស្រែផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួល រដូវវស្សាឆ្នាំ២០២២ មិនអនុលោមទៅតាមស្ដង់ដានៅទីវាលទេ ម្ចាស់ស្រែត្រូវកាត់ពូជលាយចេញ និងស្មៅហាមឃាត់ ដើម្បីត្រួតពិនិត្យគុណភាពទីវាលលើកទី៣ម្តងទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter