បានរួមដំណើរជាមួយក្រុមការងារទីប្រឹក្សា CS1 និងប្រធានក្រុមទីប្រឹក្សាបច្ចេកទេសនៃគម្រោង CFAVC បានចុះត្រួត ពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជ និងចំណី ក្នុងឆ្នាំ២០២១ ចំនួន ០២កន្លែង
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
55

ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២

លោក សោ សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែំច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  បានរួមដំណើរជាមួយក្រុមការងារទីប្រឹក្សា CS1  និងប្រធានក្រុមទីប្រឹក្សាបច្ចេកទេសនៃគម្រោង  CFAVC បានចុះត្រួត ពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជ  និងចំណី  ក្នុងឆ្នាំ២០២១  ចំនួន  ០២កន្លែង ចំណុះ ១០០តោន ដែលមានទីតាំងដូចខាងក្រោម៖
+  សហគមន៍កសិកម្មលំពង់សាមគ្គី  ឃុំលំពង់  ស្រុក បាទី
+  សហគមន៍កសិកម្មមរតករុងរឿង  ភូមិល្វេថ្មី  ឃុំប្រាំបីមុំ  ស្រុក ទ្រាំង។ ជាលទ្ធផល៖
-សកម្មភាពកាត់ដែកជើងតាង
-ចងដែកជើងតាង
-ចាក់នំធ្វើពុម្ពគល់ជើងតាង
-ការងារ កាយជើងតាង
-រៀបថ្មនឹងលីននិងចងដែកជើងតាង
-បច្ចុប្បន្នការដ្ឋានកំពុងបន្តដំណើរការសាងសង់

ចំនួនអ្នកចូលទស្សនា
Flag Counter