ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ០៣បង្ហាញ (ស្រែបង្ហាញផលិតកម្មគ្រាប់ពូជចំនួន ០១បង្ហាញ ស្រែបង្ហាញផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
53

ថ្ងៃពុធ ១៥ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  និងលោក ហន ឧត្តម  មន្រ្តីការិយាផលិតកម្ម  និង បសុព្យាបាល ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ០៣បង្ហាញ (ស្រែបង្ហាញផលិតកម្មគ្រាប់ពូជចំនួន ០១បង្ហាញ ស្រែបង្ហាញផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)ចំនួន ០១បង្ហាញ  និងស្រែបង្ហាញកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ(CSA) ចំនួន ០១បង្ហាញ នៅសហគមន៍កសិកម្មមរតករុងរឿង  ឃុំប្រាំបីមុំ  ស្រុកទ្រាំង។ ដោយច្រូតយកចំនួន៣សំណាកផ្សេងៗគ្នា (មួយសំណាក០១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖
+កសិករឈ្មោះ យន់ បូរមីភេទស្រី
-ផ្ទៃ ដីដាំដុះចំនួន ២៥០០ម៉ែត្រការ៉េ
-ស្រែបង្ហាញផលិតកម្ម គ្រាប់ពូជស្រូវផ្កាមាលតី
-ទិន្នផលជាមធ្យមសរុបគិតក្នុង1ha ស្មើនឹង 5.634T/ha។

+  កសិករឈ្មោះ  ឌឿ សៅ ភេទស្រី  នៅភូមិពញ្ញា  ឃុំប្រាំបីមុំ  ស្រុទ្រាំង
-ផ្ទៃដីដាំដុះ ១ ៥០០ម៉ែត្រការ៉េ
-ពូជស្រូវផ្ការំដួល
-ស្រែបង្ហាញកសិកម្មវៃឆ្លាតធន់និងអាកាសធាតុ (CSA)
-ទិន្នផលជាមធ្យមសរុបគិតក្នុង1ha ស្មើនឹង 4.855T/ha។

+  កសិករឈ្មោះ ឈឹម ទុយ  ភេទប្រុស  នៅភូមិក្រាំងស្បែក  ឃុំប្រាំបីមុំ  ស្រុកទ្រាំង
-ផ្ទៃដីស្រែបង្ហាញ៖1 000ម៉ែត្រការ៉
-ពូជស្រូវ           ៖ ពងរលក
-ស្រែបង្ហាញ      ៖ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព(SRP)
-ទិន្នផលគិតជាមធ្យមក្នុង1haស្មើនឹង 3.767T/ha

ចំនួនអ្នកចូលទស្សនា
Flag Counter