ចុះ បង្វឹក -ណែនាំ តាម ទីវាល ឬតាម សហគមន៍ ស្ដីពី ការ ផ្សព្វផ្សាយ និង ទីផ្សារ ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍ ចំនួន ០៣ប្រជុំ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
24

ថ្ងៃអង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ខេត្ត PPIU -TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC)ចំនួន  ០៤នាក់  ស្រី  ០១នាក់  បាន ចុះ បង្វឹក -ណែនាំ តាម ទីវាល  ឬតាម សហគមន៍  ស្ដីពី ការ ផ្សព្វផ្សាយ  និង ទីផ្សារ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន ០៣ប្រជុំ  នៅ ភូមិ ពោធិ បាយ  ឃុំ កំពែង  ស្រុក គិរីវង់  ភូមិអង្គគោល  ឃុំបឹងត្រាញ់ខាងត្បូង  និង ភូមិដក់ព ឃុំបឹងត្រាញ់ខាងត្បូង  ស្រុកសំរោង ។ លទ្ធផល ទទួល បាន ដូច ខាងក្រោម ៖
+  អ្នក ចូលរួម សរុប ចំនួន  ៤១នាក់  ស្រី ២៥នាក់
+  អ្នក ចាប់ អារម្មណ៍ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន  ០២នាក់  ស្រី ០២នាក់
+  អ្នក ជាវ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន  ០១នាក់  ស្រី  ០នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter