ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ២បង្ហាញ (ផលិតកម្មគ្រាប់ពូជចំនួន០១ បង្ហាញ និង ស្រែបង្ហាញកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ CSA ចំនួន០១បង្ហាញ)
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
32

ថ្ងៃអង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  និង លោក ហន ឧត្តម  មន្រ្តីការិយាល័យផលិតកម្ម  និង បសុព្យាបាល ខេត្ត  ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន  ២បង្ហាញ  (ផលិតកម្មគ្រាប់ពូជចំនួន០១ បង្ហាញ និង ស្រែបង្ហាញកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ CSA ចំនួន០១បង្ហាញ) នៅសហគមន៍កសិកម្មកំពែងសុខសែនសំបូរ  នៅភូមិតាពៅ  ឃុំកំពែង  ស្រុក គិរីវង់ ។ ដោយច្រូតយកចំនួន  ០៣សំណាកផ្សេងៗគ្នា (មួយសំណាក  ០១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖
+កសិករ សេង សំរឹទ្ធ
+ផ្ទៃដីដាំដុះចំនួន ២ ៥០០ម៉ែត្រការ៉េ
+ស្រែបង្ហាញផលិតកម្ម គ្រាប់ពូជស្រូវពូជស្រូវផ្ការំដួល
+ទិន្នផលជាមធ្យមសរុបគិតក្នុង1ha ស្មើនឹង 5.718T/ha។
+ កសិករ ប៉ែន វ៉ាន់ដា
បង្ហាញ (CSA)
-ផ្ទៃដីដាំដុះ ២ ០០០ម៉ែត្រការ៉េ
-ពូជស្រូវផ្ការំដួល
-ស្រែបង្ហាញកសិកម្មវៃឆ្លាតធន់និងអាកាសធាតុ
+ទិន្នផលជាមធ្យមសរុបគិតក្នុង1ha ស្មើនឹង 5.023T/ha។

ចំនួនអ្នកចូលទស្សនា
Flag Counter