ចុះវាយតម្លៃការអនុវត្តគម្រោងរបស់សហគមន៍ស្រះជម្រកត្រីទំនប់ថ្នល់ដាច់ក្នុងឃុំ ក្រាំងលាវ និងសហគមន៍ស្រះជម្រកត្រីដក់ពរ ក្នុងឃុំរវៀង
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
29

ថ្ងៃចន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី ហ៊ុន សុធារី នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារបានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យនិងលោកស្រី កន ណាវី មន្ត្រីការិយាល័យសហគមន៍ស្រះជម្រកត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ចុះវាយតម្លៃការអនុវត្តគម្រោងរបស់សហគមន៍ស្រះជម្រកត្រីទំនប់ថ្នល់ដាច់ក្នុងឃុំ ក្រាំងលាវ និងសហគមន៍ស្រះជម្រកត្រីដក់ពរ ក្នុងឃុំរវៀង ដែលមានអាជ្ញាធរ និងគណៈកម្មការចូលរួមសរុបចំនួន ២៨នាក់ ស្រី ០៨នាក់ គាំទ្រដោយគំរោង EU។

ចំនួនអ្នកចូលទស្សនា
Flag Counter