អមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យការចិញ្ចឹមត្រី និងបង្កង របស់កសិករ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
31

ថ្ងៃចន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ខណ្ឌរដ្ឋបាលជលផលខេត្ត ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកទ្រាំង និងត្រាំកក់ និងអ្នកពាក់ពន្ធ័ បានចូលរួមអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យការចិញ្ចឹមត្រី និងបង្កង របស់កសិករ សាប់ សារុន ក្នុងភូមិដកពរ ឃុំសំបួរ ស្រុកទ្រាំង លើផ្ទៃដីស្រះចំនួន ៣.៥ ហត ដោយចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នៃ២០១៧ ដោយគាំទ្របច្ចេកទេសដោយរដ្ឋបាលជលផល សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងគាំទ្រថវិកាដោយគម្រោង AquaCam។
ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ បានបន្តចុះពិនិត្យការចិញ្ចឹមទាហ្វូង និងឡភ្ញាស់ពងទា នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់។ ដោយមានការគាំទ្រពីការិយាល័យ ផលិតកម្មនិងបក្សសុជាព្យាបាលខេត្ត នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត នៅក្នុងស្រុកត្រាំកក់មានការចិញ្ចឹមហ្វូងទាចំនួន ៣១៥ ហ្វូង និងមានឡសម្រាប់ភ្ញាស់ពងទាចំនួន ៥៥ ឡរ។ដោយឡែកនៅក្នុងឃុំស្រែរនោងមានឡចំនួន ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter