ចុះពិនិត្យមើលស្រែបង្ហាញ កសិកម្មវៃឆ្លាតធន់ នឹងអាកាសធាតុ(CSA) ស្រូវពូជផ្ការំដួល (វគ្គទុំ) របស់ កសិករ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
46

ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក យូ ងនស៊ាង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  បានចុះពិនិត្យមើលស្រែបង្ហាញ កសិកម្មវៃឆ្លាតធន់ នឹងអាកាសធាតុ(CSA) ស្រូវពូជផ្ការំដួល (វគ្គទុំ)  របស់ កសិករឈ្មោះ សុឺ រ៉ានីនៅសហគមន៍កសិកម្មស្តុកស្តម្ភ ភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស  ៖
- ធ្វើការកាត់ពូជលាយ
- បានអោយកសិករបង្ហូរទឹកចេញពីស្រែ។
+  ពេលរសៀល បាន ចុះធ្វើការបង្វឹក-ណែនាំតាមសហគមន៍ស្តីពីការផ្សព្វផ្សាយ និងទីផ្សារឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍   ចំនួន ១ប្រជុំ នៅភូមិ សំបូរ ឃុំ តាំងយ៉ាប ស្រុក ព្រៃកប្បាស។ លទ្ធ ផល ដូច ខាងក្រោម ៖
-  អ្នក ចូលរួម សរុប ចំនួន  ១៣នាក់  ស្រី ០៧នាក់
-  អ្នក ចាប់ អារម្មណ៍ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន ០១នាក់  ស្រី ០១នាក់ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter