ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជផ្ការំដួល ចំនួន ០២បង្ហាញ ដោយច្រូតយកចំនួន ០៣សំណាក ផ្សេង ៗគ្នា (០១សំណាក ០១ម៉ែត្រការ៉េ)
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
41

ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី កែប សុកន  អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជផ្ការំដួល ចំនួន ០២បង្ហាញ ដោយច្រូតយកចំនួន  ០៣សំណាក  ផ្សេង ៗគ្នា (០១សំណាក ០១ម៉ែត្រការ៉េ) ទទួលបានលទ្ធផលដូចខាងក្រោម៖

+កសិករឈ្មោះ  តុប អិត ភេទស្រី ផ្ទៃដីដាំដុះ ៣៥០០ម៉ែត្រការ៉េ ពូជស្រូវផ្ការំដួល នៅសហគមន៍កសិកម្មឧត្តមសុរិយា ភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់
-សំណាកទី ១ ចំនួន 3 kg
-សំណាកទី ២ ចំនួន 3 kg
-សំណាកទី ៣ ចំនួន 2,6kg
ដោយកាត់សំណើម 25%  ទិន្នផលជាមធ្យមសរុបគិតក្នុង1ha ស្មើនឹង 6.19T/ha។

+កសិករឈ្មោះ  ឯម ថូ ភេទប្រុស ផ្ទៃដីដាំដុះ ២ ៥០០ម៉ែត្រការ៉េ ពូជស្រូវផ្ការំដួល នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ ភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់។
-សំណាកទី ១ ចំនួន 2,4 kg
-សំណាកទី ២ ចំនួន 3 kg
-សំណាកទី ៣ ចំនួន 2,6kg
ដោយកាត់សំណើម 25%  ទិន្នផលជាមធ្យមសរុបគិតក្នុង1ha ស្មើនឹង 5.75T/ha។

ចំនួនអ្នកចូលទស្សនា
Flag Counter