ចុះជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មចំនួន០៥ទីតាំង ដើម្បីរៀបចំបើកការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជ និងស្រូវចំណី
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
26

ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក  សោ  សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន  (CFAVC)  បានរួមដំណើរជាមួយក្រុមការងារទីប្រឹក្សាCS1  និងភ្នាក់ងារអនុវត្តគម្រោងGDA/MAFF  និងក្រុមហ៊ុន ក្រុមជាងចុះជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មចំនួន០៥ទីតាំង  ដើម្បីរៀបចំបើកការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជ  និងស្រូវចំណី  រួមមានដូចខាងក្រោម៖
-  សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ  ឃុំចំប៉ា  ស្រុក ព្រៃកប្បាស
-សហគមន៍កសិកម្មជើងគួនជោគជ័យ  ឃុំជើងគួន  ស្រុក សំរោង
-សហគមន៍កសិកម្មបក្សីរីករាយ  ឃុំជាងទង  ស្រុក ត្រាំកក់
-សហគមន៍កសិកម្មសាមគ្គីត្រពាំងចក  ឃុំត្រាំកក់  ស្រុក ត្រាំកក់
-សហគមន៍កសិកម្មត្រពាំងស្រង៉ែ  ឃុំអង្គតាសោម  ស្រុក ត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter