ពិធីបញ្ជុះបឋមសិលាសាងសង់អាគារជំងឺទូទៅកម្ពស់៣ជាន់ នៅមន្ទីរពេទបង្អែកអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
40

ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ម៉េង សុធី  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  បានចូលរួមពិធីបញ្ជុះបឋមសិលាសាងសង់អាគារជំងឺទូទៅកម្ពស់៣ជាន់ នៅមន្ទីរពេទបង្អែកអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ អមដំណើរដោយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អាគារជំងឺទូទៅ ដែលមានទំហំទទឹង១៤ម៉ែត្រ និងបណ្ដោយ  ៣៧ម៉ែត្រ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកអង្គការ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter