ចុះពិនិត្យស្ថានភាពនាំស្រូវចេញតាមច្រកទ្វារព្រំដែនទ្វេភាគីភ្នំដិន ស្រុកគីរីវង់
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
82

ថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចុះពិនិត្យស្ថានភាពនាំស្រូវចេញតាមច្រកទ្វារព្រំដែនទ្វេភាគីភ្នំដិន ស្រុកគីរីវង់។ តាមការពិនិត្យជើញថាៈ ឡានដឹកស្រូវចរាចរណ៍មកពីខេត្តបាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ បន្ទាយមានជ័យ និងតំបន់ផ្សេងៗក្នុងខេត្តតាកែវ។ ការដឹកស្រូវចូលទៅប្រទេសវៀតណាមមានដំណើរការរលូនតាមលេខរៀង ដោយពុំទាន់មានការកកស្ទះនៅឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter