ចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់របស់ស្រែផលិតកម្មគ្រាប់ ពូជស្រូវផ្ការំដួលPRDU(CS)
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
28

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី មុិល ចន្ទ័ទេវី ប្រធានការិយាបល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាប្រធានសម្រប សម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្តនិងមន្រ្តីបានចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់របស់ស្រែផលិតកម្មគ្រាប់ ពូជស្រូវផ្ការំដួលPRDU(CS) ដោយទទួលបានលទ្ធផល៖
+កូដស្រែ G006F08៖
-ស្រែមានការលូតលាស់ល្អ ស្រូវស្ថិតក្នុងតំណាក់កាលទុំ ។
-ស្រែគ្មានវត្តមានជំងឺនឹងសត្វល្អិតមិនទាន់កេីតមាននៅឡើយទេ។
-បានចុះពិនិត្យឃើញពូជលាយ និងស្មៅហាមឃាត់មួយចំនួននិងបានចុះកាត់ចេញពូជស្រូវដុះលាយ។
+កូដស្រែ G008F02៖
-ស្រែមានការលូតលាស់ល្អបង្គួរស្រូវស្ថិតក្នុងតំណាក់កាលដាក់ម្សៅនិងទុំ។   
-បានចុះពិនិត្យឃើញពូជដុះលាយមួយចំនួន និងស្មៅហាមឃាត់ហើយបានចុះកាត់ពូជលាយចេញពីស្រែ។

ចំនួនអ្នកចូលទស្សនា
Flag Counter