ថ្ងៃពុធ ៨ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) រៀបចំវគ្គ បណ្ដុះបណ្ដាល ស្ដី ពី ការ ប្រេី ប្រាស់ ថែ ទាំ និង ជួសជុល ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍ នៅ សហគមន៍ កសិកម្ម ឧត្ដម សុរិយា ភូមិ ត្រពាំង ថ្លាន់ ឃុំ ឧត្ដម សុរិយា ស្រុកត្រាំកក់ ។ ដោយ មាន ការ សម្របសម្រួល ដោយ លោក ភួង តារា អនុ ប្រធាន ក្រុមទីប្រឹក្សា CS2 ទទួល បន្ទុក ផ្នែក ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍ ។ អ្នក ចូលរួម សរុប ចំនួន ១៧នាក់ ស្រី ១១នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម