ជួបប្រជុំពិភាក្សាជាមួយកសិករភ្ញាស់ពងទា នៅភូមិសាមគ្គី ឃុំស្រែននោង ស្រុកត្រាំកក់
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
33

ថ្ងៃពុធ ៨ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានជួបប្រជុំពិភាក្សាជាមួយកសិករភ្ញាស់ពងទា នៅភូមិសាមគ្គី ឃុំស្រែននោង ស្រុកត្រាំកក់។ តាមការពិភាក្សាគាត់បានបង្ហាញថាៈ ក្នុងមួយខែលោកបានដាក់ពងទាភ្ញាស់ប្រមាណ ៧០ ០០០ពង ។ ពងទាសាបតម្លៃ៥០០ ទៅ ៥៤០រៀលក្នុងមួយគ្រាប់ បន្ទាប់ពីភ្ញាស់រួចលក់ចេញ ០១គ្រាប់ តម្លៃ៧០០ ទៅ ៧៥០រៀល បើលក់ជាកូនទាញីតម្លៃ២២០០រៀលក្នុងមួយក្បាល។ ជាមធ្យមគាត់រកចំណូលបានពីការលក់ចំណី ពងទាកូន និងកូនទាចំនួន ៣០០ ០០០រៀលក្នុងមួយថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter