ចុះពិនិត្យទីតាំងដី ០១កន្លែង នៅភូមិព្រៃតាទ្បូយ ឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ របស់លោក ឃូ គីមហ៊ួ ស្នេីរសុំច្បាប់អនុញ្ញាតបេីកកសិដ្ឋានចឹញ្ចឹមជ្រូកមេ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
36

ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោក  ថៃ  លី  ប្រធាន ការិយាល័យ ផលិតកម្ម  និង បសុព្យាបាល  និង លោក  អ៉ីង  សុភិន  អនុប្រធាន ការិយាល័យ  រួម នឹង មន្ត្រី  ០២រូប  បានចុះពិនិត្យទីតាំងដី ០១កន្លែង នៅភូមិព្រៃតាទ្បូយ  ឃុំត្រពាំងក្រញូង  ស្រុក ត្រាំកក់ របស់លោក  ឃូ  គីមហ៊ួ  ស្នេីរសុំច្បាប់អនុញ្ញាតបេីកកសិដ្ឋានចឹញ្ចឹមជ្រូកមេ ប្រវាស់ជាមួយក្រុមហ៊ុន  ម៉ុង រិទ្ធី  គ្រោង ដាក់ ជ្រូក មេ  ចំនួន  ១ ២០០ក្បាល  ដោយមានការចូលរួមពីលោក មុី  សាហុន  ក្រុមប្រឹក្សាឃុំត្រពាំងក្រញូង  ស្រុកត្រាំកក់   និងអ្នកពាក់ពន្ធ័  ។  ជាលទ្ធផលនៃការត្រួតពិនិត្យក្រុមការងារបានអនុញ្ញាតច្បាប់ជូនលោក  ឃូ  គីមហ៊ួ   បេីក កសិដ្ឋានចឹញ្ចឹមជ្រូកមេ  និងផ្ដល់បច្ចេកទេសក្នុងការរៀបចំប្រពន្ធ័បង្ហូរទឹក  និងគ្រប់គ្រងកាកសំណល់ព្រមទាំងធ្វេីរបងជុំវិញកសិដ្ឋានកុំឲ្យប៉ះពាល់ដល់បរិស្ថាន  និងសុខភាពសាធារណ:  ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ៧  ០០០៛/គក្រ
+ជ្រូកកសិករ    ៨  ០០០៛/គក្រ
+មាន់បីសាសន៍   ៨  ៤០០៛/គក្រ
+មាន់សាច់     ៥  ០០០៛/គក្រ
+មាន់ស្រែ      ១ ៨  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ១០០៛/គ្រាប់
+កូនមាន់  ៣  ០០០៛/ក្បាល
+មាន់  មេបាត្រៀមពូជ  ១០$/ក្បាល
+ស៊ុតមាន់កសិដ្ឋាន  ៤៨០-៥០០៛/គ្រាប់
+ស៊ុតទា   ៥៣០ -៥៥០៛/គ្រាប់  

 

ចំនួនអ្នកចូលទស្សនា
Flag Counter