ចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប:SKOB-01(C.S)
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
24

ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី មុិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្តរួមជាមួយមន្រ្តី បានចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប:SKOB-01(C.S) ដោយទទួលបានលទ្ធផល៖

+កូដស្រែ G006F01(R.S)
-មានស្ថានភាពលូតលាស់ល្អ ស្ថិតក្នុងដំណាក់កាលពន្លកកួរ
-ក្នុងស្រែមានទឹកគ្រប់គ្រាន់។
-ពិនិត្យឃើញមានស្មៅហាមឃាត់តិចតួច
-នៅមានពូជដុះលាយតិចតួច។
+កូដស្រែ G006F02(C.S) និង G006F03(C.S).
-ស្រូវដុះលូតលាស់ល្អបង្គួរ ស្រូវស្តិតក្នុងដំណាក់កាលចេញផ្កា
-ក្នុងស្រែមានទឹកគ្រប់គ្រាន់
-មិនមានវត្តមានជំងឺនឹងសត្វល្អិតកេីតមាននៅឡើយទេ
-ពិនិត្យឃើញមានស្មៅហាមឃាត់
-ពិនិត្យឃើញមានពូជដុះលាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter