ចុះពិនិត្យឃ្លាំងស្រូវពូជ និងស្រូវចំណី ចំណុះ ៥០តោន ចំនួន ០២ឃ្លាំង និង ១០០តោន ចំនួន ០១ឃ្លាំង ក្នុងស្រុកព្រៃកប្បាស សំរោង និងគីរីវង់
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
42

ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងសហការីនៃអង្គភាពអនុវត្តគម្រោងខេត្ត គម្រោងនៃខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានអមដំណើរ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកប្រតិបត្តិគម្រោង CFAVC និង ឯកឧត្តម សំ ឆោម សង្ហា អគ្គលេខាធិការរងនិងជានាយកគម្រោង CFAVC បានចុះពិនិត្យឃ្លាំងស្រូវពូជ និងស្រូវចំណី ចំណុះ ៥០តោន ចំនួន ០២ឃ្លាំង និង ១០០តោន ចំនួន ០១ឃ្លាំង ក្នុងស្រុកព្រៃកប្បាស សំរោង និងគីរីវង់។

ចំនួនអ្នកចូលទស្សនា
Flag Counter