បើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជៀបយេនឌ័រក្នុងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នៅ សហគមន៍ កសិកម្ម សាមគ្គីត្រពាំងក្រឡាញ់ ភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយស្រុកត្រាំកក់
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
36

ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត លោកស្រី ផន បុល ជាមន្ត្រីការិយាល័យ និងលោកស្រី ឃឹម រតនា  មន្ត្រីការិយាក្សេត្រសាស្រ្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោងថ្នាក់ខេត្ដ  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC)  បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជៀបយេនឌ័រក្នុងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន  នៅ សហគមន៍ កសិកម្ម សាមគ្គីត្រពាំងក្រឡាញ់  ភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយស្រុកត្រាំកក់  សម្របសម្រួល ដោយ លោក ស្រី  គល់  ប្រពៃ  ទីប្រឹក្សា គម្រោង  CS1ទទួល បន្ទុក ផ្នែក យេនឌ័រ ព្រមទាំងមានការចូលរួមពីលោកក្រុម ប្រឹក្សា ឃុំ ។  សរុប អ្នកចូលរួម ១៤នាក់  ស្រី  ១១នាក់ ។ តាមមាន មាតិកា ដូច ខាង ក្រោម ៖
+  គោលបំណង  និងការរំពឹងទុក
+ភេទនិងយេនឌរ័
+សមត្ថភាព  និងសមធម៏យេនឌ័រ
+ការបញ្ជៀបយេនឌ័រ
-ទស្សនៈទានខ្សែច្រវាក់ផលិតកម្មគិតគូរពីយេនឌ័រ
-ហេតុអ្វីបានជាមានការបញ្ជៀបយេនឌ័រក្នុងខ្សែច្រវាក់ផលិតកម្ម?
-ការពង្រឹងសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
-តើស្ត្រីរងផលប៉ះពាល់ដូចម្តេចចំពោះការប្រែប្រួលអាកាសធាតុ?
-ការបញ្ជៀបយេនឌ័រក្នុងគម្រោង
-ការបញ្ជៀបប្រកបដោយប្រសិទ្ធិភាព
-ហេតុអ្វីបានជាការបញ្ជៀបយេនឌ័រមានសារៈសំខាន់ក្នុងគម្រោង?
-ផែនការសកកម្មភាពយេនឌ័រត្រូវបន្ត
- បែងចែកក្រុមពិភាក្សា
- សង្ខេប បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាល
+សំណូមពរ
-  អោយមានវគ្គបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter