កិច្ចប្រជុំ ពិភាក្សាការរៀបចំ អនុវត្តន៍គម្រោងសាងសង់ ទីផ្សារលក់បក្សីនៅផ្សារតាកែវ ក្រុងដូនកែវ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
30

ថ្ងៃអង្គារ ៧ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោក ថៃ  លី  ប្រធានការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្តរួមនិងមន្រ្តីចំនួន  ០៣នាក់  និងក្រុមការងារគម្រោង  ADB  បានចូលរួមកិច្ចប្រជុំ  ពិភាក្សាការរៀបចំ អនុវត្តន៍គម្រោងសាងសង់  ទីផ្សារលក់បក្សីនៅផ្សារតាកែវ  ក្រុងដូនកែវ  ក្រោមអធិបតីភាពលោក  កង  អាណាន់  អភិបាលក្រុងដូនកែវ   ដោយមានការអញ្ជើញចូលរួមពី  លោកអភិបាលរងក្រុងដូនកែវ  លោកប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលក្រុង  ព្រមទាំង បងប្អូន អាជីវករលក់ដូរបក្សីចំនួន ២៨នាក់ផងដែរ  ។  ជាលទ្ធផលអង្គប្រជុំបានសម្រេចអនុវត្តន៍គម្រោងសាងសង់ផ្សារលក់បក្សីនៅផ្សារតាកែវ  ក្រុងដូនកែវ  នៅខែ មិថុនា  ឆ្នាំ២០២៣  ជាកំណត់  ។

ចំនួនអ្នកចូលទស្សនា
Flag Counter