ចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំពូជស្រូវ ផ្កាមាលតី និង ពូជស្រូវ ផ្កា រំដួល ក្នុង ដំណាក់កាល ដាក់ ម្សៅ ចំនួន ០៣ បង្ហាញ របស់ កសិករ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
31

ថ្ងៃព្រហស្បតិ៍ ២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២

មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC)  ចំនួន  ០៣នាក់  បានចុះពិនិត្យស្រែបង្ហាញផលិតកម្មដំណាំពូជស្រូវ  ផ្កាមាលតី  និង ពូជស្រូវ ផ្កា រំដួល  ក្នុង ដំណាក់កាល ដាក់ ម្សៅ  ចំនួន  ០៣  បង្ហាញ  របស់ កសិករ ឈ្មោះ  ឈៀង  សុន  កសិករ  ឈ្មោះ  ខៀវ  ទូច  នៅ ភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង  និង កសិករ ឈ្មោះ  ព្រុំ  វ៉ាន់  នៅភូមិ ខ្ពបស្វាយ  ឃុំត្រពាំងក្រញូង  ស្រុកត្រាំកក់ ។  ដោយលទ្ធផល ទទួល បាន ដូច ខាង ក្រោម ៖
- បានកាត់ពូជលាយ
- បានណែនាំអោយកសិករបើកទឹកចេញអោយអស់ពីក្នុងស្រែ
- មានដង្កូវសុីរូងដើមតិចតួច
- បានអោយកសិករដើរដកដើមស្រូវដែលមានបញ្ហាចេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter