ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំសិក្ខាសាលាផ្សាព្វផ្សាយស្តីគោលគំនិតសហគមន៍កសិកម្មដល់សហគមន៍កសិកម្មដែលបម្លែងពីក្រុមកែលម្អទិនបង្វិលនៃគម្រោង PADEE
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
31

ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំសិក្ខាសាលាផ្សាព្វផ្សាយស្តីគោលគំនិតសហគមន៍កសិកម្មដល់សហគមន៍កសិកម្មដែលបម្លែងពីក្រុមកែលម្អទិនបង្វិលនៃគម្រោង PADEE  ដោយមានការចូលរួមពីលោក ទូង សុខុម អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យសហគមន៍កសិកម្មចំនួន ០៤រូប ស្រី ០១រូប និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ២៩ រូប ស្រី ០៣ នាក់ សរុបអ្នកចូលរួម ៣៣នាក់ ស្រី ០៤នាក់។ កម្មវិធីសិក្ខាសាលានេះប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត  មានគោលបំណង:
-រំលឹកឡើងវិញ ដើម្បីឲ្យសហគមន៍កសិកម្ម យល់ពីច្បាប់ លក្ខន្តិកៈ ស្តីពីសហគមន៍កសិកម្ម
-មុខរបរអាជីវកម្មសហគមន៍កសិកម្មដែលអាចដំណើរការ
-យន្តការគាំទ្ររបស់រាជរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធដល់សហគមន៍កសិកម្ម
-ទោសបញ្ញត្តិនៃការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter