ចុះពិនិត្យស្រែបង្ហាញផលិតកម្មគ្រាប់ស្រូវចំនួន ០២បង្ហាញ ពូជស្រូវ ផ្កា រំដួល និង ពូជស្រូវ ផ្កា មាលតី ក្នុង ដំណាក់កាល ចេញ គួរ ចេញ ផ្កា របស់កសិករ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
37

ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២

លោក យូ ងនស៊ាង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារបរិស្ថាន (CFAVC) បានចុះពិនិត្យស្រែបង្ហាញផលិតកម្មគ្រាប់ស្រូវចំនួន  ០២បង្ហាញ  ពូជស្រូវ ផ្កា រំដួល  និង  ពូជស្រូវ ផ្កា មាលតី  ក្នុង ដំណាក់កាល ចេញ គួរ ចេញ ផ្កា  របស់កសិករឈ្មោះ នី  យ៉េត   និង ឈ្មោះ   ព្រំ ស្រីនាង  នៅ ភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី  ដែលមានលទ្ធផលដូចខាងក្រោម៖
- ស្រូវ ដុះលូតលាស់ល្អ(ចេញកួរស្រុះស្មើល្អ)
-ដំណាក់កាលរបស់ស្រូវ៖ចេញកួរនិងផ្កា
-មានទឹកគ្រប់គ្រាន់
+ សំណូមណរ
-ឲ្យកសិករបន្តចុះពិនិត្យស្រែបានជាប្រចាំ
ដកស្មៅ,កាត់ពូជលាយ(ដើមស្រូវខ្ពស់  ឬទាបជាងចេញ)
-ត្រូវរក្សាទឹកទុកក្នុងស្រែឲ្យបានពី៥-១០សង់ទីម៉ែត្រជាការល្អ
-ត្រូវបន្ថយទឹក  និងបង្ហូរទឹកឲ្យអស់ក្នុងដំណាក់កាលទុំ

ចំនួនអ្នកចូលទស្សនា
Flag Counter