បើកវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រៀបយេនឌ័រក្នុងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នៅ ភូមិ ត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុក ព្រៃកប្បាស
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
25

ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២

លោកស្រី កែប សុកន អនុប្រធាន ការិយាល័យផ្សព្វផ្សាយ  និងលោកស្រី ផន បុល ជាមន្ត្រីការិយាល័យផ្សព្វផ្សាយ និងលោកស្រី ឃឹម រតនា  មន្ត្រីការិយាការិយាល័យ ក្សេត្រសាស្ត្រ   ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC)  បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រៀបយេនឌ័រក្នុងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នៅ ភូមិ ត្រពាំងស្តុក ឃុំតាំងយ៉ាប  ស្រុក ព្រៃកប្បាស  ដោយ  មានអ្នកចូលរួមអ្នកចូលរួមសរុប ១៤នាក់ស្រី  ១២នាក់  
តាមមាតិកា ដូច ខាង ក្រោម ៖
+គោលបំណង  និងលទ្ធផលរំពឹងទុក
+ភេទនិងយេនឌរ័
-សមត្ថភាព  និងសមធម៌យេនឌ័រ
- ការបញ្ជ្រៀបយេនឌ័រ
+ទស្សនាទានខ្សែច្រវាក់ផលិតកម្មគិតគូរពីយេនឌ័រ
+ហេតុអ្វីបានជាមានការបញ្ជ្រៀបយេនឌ័រក្នុងខ្សែច្រវាក់ផលិតកម្ម?
-ការពង្រឹងសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
+ តើស្ត្រីរងផលប៉ះពាល់ដូចម្តេចចំពោះការប្រែប្រួលអាកាសធាតុ?
-ការបញ្ជ្រៀបយេនឌ័រក្នុងគម្រោង
-ការបញ្ជ្រៀបប្រកបដោយប្រសិទ្ធិភាព
-ផែនការសកកម្មភាពយេនឌ័រត្រូវបន្ត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter