អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួម កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវ លើកទី៤១ អាណត្តិទី៣
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
410

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២

១.លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួម
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវ លើកទី៤១ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។
គួរអោយកត់សំគាល់ដែរថាៈ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
 - ការពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ
 - មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៤១
 - ពិនិត្យ និងអនុម័ត សេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤០
 -ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ ។
 -ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបែងចែកតួនាទីភាកិច្ចនិងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តតាកែវ ។
-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែសីហា និងខែកញ្ញា ឆ្នាំ២០២២។
-ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅទី០៥ ខែធ្នូ ឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter