ពិធីចែកស្រូវពូជជូនប្រជាកសិករដែលបានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ចំនួន ២៩៧គ្រួសារ ស្មើនឹងស្រូវពូជសរុប ២៩ ៧០០គីឡូក្រាម
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
31

ថ្ងៃសៅរ៍ ៥ កើត ខែកត្តិក ឆ្នាំខាល  ចត្វាស័ក ពុទ្ធសករាជ ២៥៦៦  ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២

លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអមដំណើរ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រួមដំណើរដោយលោកអគ្គនាយករងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកអនុប្រធាននាយកដ្ឋានដំណាំស្រូវ លោកអភិបាលរងខេត្ត និងលោកអភិបាលស្រុកកោះអណ្តែត និងគីរីវង់ ចូលរួមពិធីចែកស្រូវពូជជូនប្រជាកសិករដែលបានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ចំនួន ២៩៧គ្រួសារ ស្មើនឹងស្រូវពូជសរុប ២៩ ៧០០គីឡូក្រាម ក្នុងនោះ៖
-ស្រុកកោះអណ្តែតចំនួន ១២៧គ្រួសារ ស្មើស្រូវពូជចំនួន១២ ៧០០គីឡូក្រាម
-ស្រុកគីរីវង់ ១៧០គ្រួសារ ស្មើស្រូវពូជចំនួន ១៧ ០០០ គីឡូក្រាម)។ ដោយកសិករក្នុងមួយគ្រួសារទទួលបានពូជស្រូវ OM5451 ចំនួន ១០០គីឡូក្រាមសម្រាប់ដាំដុះស្តារស្រូវប្រាំងឡើងវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter