វគ្គបណ្តុះបណ្តាលកម្មវិធីចំការ និងការណែនាំអំពីសន្តិសុខស្បៀង អាហារដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលរៀបចំឡើងដោយកម្មវិធីចំការ (Chamkar App) ឧបត្ថម្ភដោយ GIZ
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
34

ថ្ងៃសុក្រ ៤ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើវគ្គបណ្តុះបណ្តាលកម្មវិធីចំការ និងការណែនាំអំពីសន្តិសុខស្បៀង អាហារដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលរៀបចំឡើងដោយកម្មវិធីចំការ (Chamkar App) ឧបត្ថម្ភដោយ GIZ ស្ថិតក្រោមអធិបតីភាពលោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ វគ្គបណ្តុះបណ្តាលនេះមានភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្ត្រីបច្ចេកទេសថ្នាក់ខេត្តចូលរួមសរុបចំនួន ៤៤នាក់ ស្រី ១៨នាក់ ក្នុងគោលបំណង÷
-ដើម្បីផ្តល់ចំណេះដឹង ការយល់ដឹងដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ និងស្តីពីកម្មវិធីចំការ និងកសិកម្មដែលគិតគូរដល់អាហាររូបត្ថម្ភ។
-ធ្វើឲ្យភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ អាចប្រើប្រាស់កម្មវិធីនេះក្នុងការចែករំលែកចំណេះដឹង និងសារស្តីពីកសិកម្មដែលគិតគូរដល់អាហាររូបបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់កសិករ/ក្រុមគ្រួសារកសិករប្ញអ្នកពាក់ព័ន្ធផ្សេងៗទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter