ចុះ ធ្វើ ការ បង្វឹក -ណែនាំ តាម ទីវាល ឬតាម សហគមន៍ ស្ដីពី ការ ផ្សព្វផ្សាយ និង ទីផ្សារ ឡជីវឧស្ម័ន និង រោង ជីកំប៉ុស្ដិ៍
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
30

ថ្ងៃពុធ ២ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC) ចំនួន  ០៥នាក់   បាន ចុះ ធ្វើ ការ បង្វឹក -ណែនាំ តាម ទីវាល  ឬតាម សហគមន៍ ស្ដីពី ការ ផ្សព្វផ្សាយ  និង ទីផ្សារ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន  ០៥ប្រជុំ  រួម មាន ភូមិ  តាម៉ុច  និង ភូមិ តាមុំ  ឃុំ តាភេម  ស្រុក ត្រាំកក់ ,  ភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស,  ភូមិត្រពាំងពោធ៍ និង ភូមិត្រពាំងស្រង៉ែ ឃុំជាងទង ស្រុកត្រាំកក់  ដោយ ទទួល បាន លទ្ធ ផល ដូច ខាងក្រោម ៖
-  អ្នក ចូលរួម សរុប ចំនួន  ៦២នាក់  ៣៣នាក់ ។
-  អ្នក ចាប់ អារម្មណ៍ ឡជីវឧស្ម័ន  ចំនួន  ០១នាក់ ស្រី ០នាក់
-  អ្នក ចាប់ អារម្មណ៍ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន ០២នាក់  ស្រី ០២នាក់
-  អ្នក ជាវ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍  ចំនួន  ០៣នាក់  ស្រី  ០២នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter