ប្រជុំពិភាក្សាអំពីលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងមណ្ឌលប្រមូលផ្តុំកសិផលនៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
40

ថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាជំនួយការកម្មវិធី ASPIRE រួមជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំតាភេម បានជួបប្រជុំពិភាក្សាអំពីលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងមណ្ឌលប្រមូលផ្តុំកសិផលនៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់។ ក្នុងការប្រជុំនេះមានចូលពីគណ:កម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្តុំកសិផល មន្រ្តីបច្ចេកទេសភ្នាក់ងារផ្សព្វផ្សាយឃុំ និងចាស់ទុំសរុបចំនួនម១០នាក់ ស្រី ០៦នាក់។ បន្ទាប់ពីប្រជុំចប់បានចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់លោកស្រី ញ៉ែម សុវណ្ណរី ប្រធានបណ្តុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter