ចុះយកវត្ថុភាគ លើមាន់ ទា នៅ ឃុំ រមេញ ស្រុកកោះអណ្ដែត
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
412

ថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

លោក សួន បូរ៉ុម មន្ត្រីការិយាល័ផលិតកម្មសត្វនិងបសុព្យាបាលខេត្ត  បានចូលរួមសហការជាមួយលោក  ឈឹម  វុត្ថា  ប្រធានការិយាលយ័អេពីដេមីសាស្រ្ត  និងវិភាគព័ត៌មាន  នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ   និងវិទ្យាស្ថានប៉ាស្ទរ័ (IPD) ដោយមានការចូលរួមពីលោក  អុិន  ផេន  ប្រធានការិយាលយ័កសិកម្ម    ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្ដែត  ចុះយកវត្ថុភាគ លើមាន់  ទា នៅ  ឃុំ រមេញ  ស្រុកកោះអណ្ដែត  សរុបចំនួន ១២០ក្បាល រួមមាន:
-មាន់ចំនួន  ៨០ក្បាល  
-ទា  ចំនួន ២០ក្បាល
-ទាកាប៉ា ចំនួន  ២០ក្បាល ស្មើនឹ ២៤០សំណាក ដោយយកពីមាត់បាន ១២០សំណាក និងយកពីគូទ ១២០សំណាក។

ចំនួនអ្នកចូលទស្សនា
Flag Counter