សិក្ខាសាលាផ្តល់សុពលភាព ស្តីពីការវិភាគសេវាបសុពេទ្យ និងគំរូអាជីវកម្មបសុបក្សី និងជ្រូកក្នុងស្រុកដែលបានជ្រើសរើសក្នុងប្រទេសកម្ពុជា
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
27

ថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

លោក ថៃ លី ប្រធានការិយាលយ័ផលិតកម្មសត្វ និងបសុព្យាបាលខេត្ត រួមនិងលោកទេព ស៊ីនឿន ប្រធានការិយាលយ័កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកទ្រាំង និងលោកប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលស្រុក  ត្រាំកក់និងក្រុងដូនកែវ  ព្រមទាំងកសិករចឹញ្ចឹមសត្វចំនួន០៨នាក់  ស្រី ០៥នាក់ បានចូលរួមសិក្ខាសាលាផ្តល់សុពលភាព ស្តីពីការវិភាគសេវាបសុពេទ្យ និងគំរូអាជីវកម្មបសុបក្សី និងជ្រូកក្នុងស្រុកដែលបានជ្រើសរើសក្នុងប្រទេសកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់ ០២ ស្ថិតក្រោមអធិបតីភាព  លោកបណ្ឌិត  ស៊ន  សាន  អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។  សិក្ខាសាលានេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ  និង  ផលិតកម្មសត្វ  គាំទ្រដោយអង្គការអ្នកក្សេត្រសាស្រ្ត  និង  ពេទ្យសត្វគ្មានព្រំដែន  ក្នុងគោលបំណង  ផ្ដល់សុពលភាព  និងផ្សព្វផ្សាយលទ្ធផលនៃការសិក្សានេះដល់ភាគីពាក់ពន្ធ័  ។

ចំនួនអ្នកចូលទស្សនា
Flag Counter