ចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ ពូជស្រូវផ្ការំដួល PRDU(C.S)
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
35

ថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

លោកស្រី មុិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាប្រធានសម្របសម្រួលគម្រេាង (RSPPjica) ថ្នាក់ខេត្ត និងមន្រ្តីគម្រេាងថ្នាក់ជាតិបានចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ ពូជស្រូវផ្ការំដួល PRDU(C.S) ដោយទទួលបានលទ្ធផល៖

+កូដស្រែ G006F08ៈ
-ស្រែមានការលូតលាស់ល្អ ស្រូវស្ថិតក្នុងតំណាក់កាលចេញកួរ។
-ស្រែមិនមានទឹកគ្រប់គ្រាន់។
-ស្រែគ្មានវត្តមានជំងឺនឹងសត្វល្អិតមិនទាន់កេីតមាននៅឡើយទេ។
-បានចុះកាត់ពូជលាយ និងស្មៅហាមឃាត់(កក់)មួយចំនួន។

+កូដស្រែ G008F02ៈ
-ស្រែមានការលូតលាស់ល្អ ស្រូវស្ថិតក្នុងតំណាក់កាលចេញកួរ។   
-ស្មៅនៅមានមួយចំនួន។
-អំពកខ្លះមានទឹកគ្រប់គ្រាន់ និងអំពកមួយចំនួនទៀតមិនមានទឹកក្នុងស្រែ។
-បានចុះកាត់ពូជដុះលាយមួយចំនួន និងស្មៅហាមឃាត់ហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter