ចុះពិនិត្យ វាយតម្លៃលើដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ ក្នុងស្រុកបាទី
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
413

ថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តតាកែវ រួមនឹងលោក នៅ ណារិន  ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី លោកមេឃុំដូង និងលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យ វាយតម្លៃលើដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ ក្នុងស្រុកបាទី ដោយអង្កេត និងពិនិត្យឃើញថា ផ្ទៃដីប៉ះពាល់មានចំនួន ៩៣ហិកតា ក្នុងនោះនាចុងរដូវវស្សានេះមានប្រជាកសិករដែលបានខូចខាតដំណាំស្រូវមានចំនួន ១៦០គ្រួសារ ស្មើនឹងផ្ទៃដីសរុបចំនួន ៩៣ហិកតា ហើយផ្ទៃដីដែលខូចខាតនេះ អាចស្តារឡើងវិញបានទាំងអស់ជាស្រូវស្រាលមិនប្រកាន់រដូវនៅរដូវប្រាំង ដោយសារផ្ទៃដីទាំងនោះអាចដាំដុះដំណាំស្រូវឡើងវិញពេលទឹកជំនន់ស្រកចុះ ហើយមានប្រព័ន្ធធារាសាស្រ្ត និងទឹកគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter