ចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក និងអ៊ុតក្ដាម គោ ក្របី ជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
194

ថ្ងៃចន្ទ ១៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

លោក  អ៊ុង  ចាយ ប្រធានផ្នែកផលិតកម្មសត្វនិងបសុព្យាបាលស្រុកកោះអណ្ដែត រួមនិងភ្នាក់ងារសុខភាពសត្វភូមិដោយមានការចូលរួម ពីក្រុមប្រឹក្សាឃុំ  និងលោកមេភូមិ  បានចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក និងអ៊ុតក្ដាម  គោ ក្របី ជូនប្រជាពលរដ្ឋបានចំនួន  ០២ភូមិ  ចាក់គោសរុបចំនួន  ១៧២ក្បាលរួមមាន:
-ភូមិព្រៃមេលងឃុំ  ព្រៃខ្លាចំនួន  ៣៨ក្បាល
-ភូមិដេីមដូង  ឃុំ  ក្រពុំឈូកចំនួន  ១៣៤ក្បាល  ព្រមទាំងបានណែនាំពីវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំម្ងឺសត្វ នៅកំទ្បុងពេលទឹកកំពុងស្រកចុះ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter