ចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប SKOB-01(C.S)
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
92

ថ្ងៃចន្ទ ១៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

លោកស្រី មុិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាប្រធានសម្របសម្រួលគម្រេាង (RSPPjica)ថ្នាក់ខេត្តរួមជាមួយមន្រ្តីនិងមន្រ្តីថ្នាក់ជាតិនៃអគ្គនាយកដ្ឋានកសិកម្មបានចុះត្រួតពិនិត្យនិងវាយតំលៃស្ថានភាពលូតលាស់នៅលេីស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូប SKOB-01(C.S) ដោយទទួលបានលទ្ធផល៖                         
+កូដស្រែ G006F01(R.S)៖
-មានស្ថានភាពលូតលាស់ល្អបង្គួរស្រូវស្ថិតក្នុងដំណាក់កាលបែកគុម្ និងមានដុះមួរក្នុងស្រែ បានចុះដករួចហើយ។
-ក្នុងស្រែមានទឹកគ្រប់គ្រាន់។
-ពិនិត្យឃើញមានស្មៅហាមឃាត់(ប្រភេទស្មៅកន្ទុយក្ងោក)។
-មានពូជដុះលាយ។

+កូដស្រែ G006F02(C.S)
+កូដស្រែ G006F03(C.S)
-ស្រូវដុះលូតលាស់ល្អបង្គួរ ស្រូវ ស្ថិតក្នុងដំណាក់កាលបែកគុម្ព។
-ក្នុងស្រែមានទឹកគ្រប់គ្រាន់។
-មិនមានវត្តមានជំងឺនឹងសត្វល្អិតកេីតមាននៅឡើយទេ។
-បានជួសបំពេញរួចហើយ និងបានដាក់ថ្នាំកំចាត់ខ្យងរួចហើយ។
-ពិនិត្យឃើញមានស្មៅហាមឃាត់
(កក់ និងស្មៅកន្ទុយក្ងោក)។
-បានបាញ់ថ្នាំការពារពពូកដង្កូវស៊ីរូងដើម និងមូរស្លឹករួចហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter