កម្មវិធីសិក្ខាសិលាស្ដីពី ការធ្វើសវនកម្មសម្រាប់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
26

ថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមជាគណៈធិបតីក្នុងកម្មវិធីសិក្ខាសិលាស្ដីពី ការធ្វើសវនកម្មសម្រាប់សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក ស្រីសុខា ភារម្យ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នឹងមានការចូលរួម ពីតំណាងអង្គការ DGRV (អាល្លឺម៉ង់) និងអនុប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តិទៅ ក្រោមការឧបត្ថម្ភថាវិការដោយអង្គការ DGRV នៅសណ្ឋាគារ អាលីស វីឡា និងមានថ្នាក់ដឹកនាំសហគមន៍កសិកម្មចូលរួមចំនួន ៤១ សហគមន៍ សរុបចំនួន ១០០នាក់ ស្រី ២១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter