ចុះពិនិត្យគម្រោងជីកស្រះដោយក្រាលកៅស៊ូការពាររំហួតទឹកនៅរដូវប្រាំងរឺរាំងស្ងួត នៅសហគមន៍កសិកម្មស្ទឹងស្លាគូ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង
ចេញ​ផ្សាយ ២៩ ធ្នូ ២០២២
33

ថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអមដំណើរ ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រុមហ៊ុន Shibata ប្រទេសជប៉ុន ចុះពិនិត្យគម្រោងជីកស្រះដោយក្រាលកៅស៊ូការពាររំហួតទឹកនៅរដូវប្រាំងរឺរាំងស្ងួត នៅសហគមន៍កសិកម្មស្ទឹងស្លាគូ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ ក្រុមការងារក៏បានរៀបចំប្រជុំបង្ហាញពីគម្រោង និងធ្វើការប្រគល់ ទទួល គម្រោងស្រះមកអោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ីបាតា អូហ្គូរ៉ា វើលវ៉ាយ អឺឡាយអិន ខូអិលធីឌី  ជាក្រុមហ៊ុនជួយសម្របសម្រួលដល់ក្រុមហ៊ុនធំនៅប្រទេសជប៉ុនឈ្មោះ ស៊ីបាតាក់ អ៊ិនដាស់ស្ត្រៀល ខូអិលធីឌី ដែលផលិតទំនិញជាច្រើនពីជ័រកៅស៊ូ ដោយទទួលបានគម្រោងក្រាលស្រះទឹកពីស្ថាប័ន ចៃកា (Jica)។

ចំនួនអ្នកចូលទស្សនា
Flag Counter